|
|
Joshua Zirkzee បានបញ្ចប់ការផ្លាស់ទៅ Manchester United ពី Bologna ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងជម្រើសសម្រាប់ 12 ខែបន្ថែមទៀត។
គាត់បាននិយាយថា ដោយបានពិភាក្សាជាមួយអ្នកគ្រប់គ្រង និងថ្នាក់ដឹកនាំក្លឹប ខ្ញុំដឹងថាអនាគតដ៏គួរឱ្យរំភើបនឹងនៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំដើម្បីចូលរួមចំណែករបស់ខ្ញុំក្នុងការសម្រេចបានជោគជ័យសម្រាប់ Manchester United ។
វាជាឯកសិទ្ធិមួយក្នុងការចូលរួមក្លឹបដ៏ល្បីមួយនេះ។ ខ្ញុំត្រូវសម្រាកមួយរយៈសិនបន្ទាប់ពីនៅជាមួយក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំនឹងត្រលប់មកវិញដើម្បីធ្វើឱ្យមានឥទ្ធិពលភ្លាមៗ។
ខ្ញុំជាកីឡាករដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីឈ្នះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងបន្ទាប់នេះ ដើម្បីទៅកាន់កម្រិតមួយផ្សេងទៀតក្នុងអាជីពរបស់ខ្ញុំ និងឈ្នះពានរង្វាន់ជាច្រើនទៀត។
Man United នឹងចំណាយប្រាក់ 42.5 លានអឺរ៉ូដល់ Bologna ដោយពង្រីកការបង់ប្រាក់ក្នុងរយៈពេល 3 ឆ្នាំ។
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...