|
|
លោក Joan Laporta ប្រធានក្លឹបរបស់អ្នកមានបុណ្យ FC Barcelona មានក្តីរំពឹងថាកីឡាករវ័យក្មេង ២រូបនិងបន្តស្នាក់នៅទឹកដី Campnou បន្តទៀតនារដូវក្តៅខាងមុខ ។
Laporta ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Barca TV ៖ " ខ្ញុំរំពឹងថាកីឡាករ ២រូបរបស់ខ្ញុំគឺ Gavi និង Ronald Araújo និងយល់ព្រមសំណើរកុងត្រាថ្មី ហើយបន្តស្នាក់នៅ Barca ជាបន្តទៀត ដូចដែលមិត្តរួមក្រុមរបស់គេ Pedri និង Ansu Fati បានធ្វើកាលពីប៉ុន្មានខែកន្លងទៅ ។ ខ្ញុំក៏ចង់និយាយពាក្យអរគុណទៅកាន់កីឡាករទាំងអស់ ដែលយលព្រមបន្តកុងត្រាថ្មីជាមួយក្លឹប បើទោះបីជាក្លឹបកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ " ៕
ប្រភព: Fabrizio Romano
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...