|
|
ក្រុមប្រចៀវខ្មៅ Valencia កំពុងញាប់ដៃញាប់ជើងរៀបចំសំណើរថ្មីទៅកាន់ខ្សែការពារខ្លួនដើម្បីបន្តកុងត្រាថ្មី ។ គួរបញ្ជាក់ថាខ្សែការពារដែល Valencia ចង់បន្ថែមកុងត្រាថ្មីនោះគឺ José Gaya ស្របពេលដែលកុងត្រាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។
មូលហេតុដែលធ្វើអោយ Valencia រួសរាន់បន្តកុងត្រាថ្មីនោះគឺដោយសារតែក្លឹបអ្នកមានបុណ្យ FC Barcelona ក៏ធ្លាប់ធ្វើសំណើរមកកាន់គេផងដែរ ។ ទោះជាយ៉ាងណាខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេចំពោះរឿងកុងត្រាថ្មី ៕
ប្រភព : Fabrizio Romano
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...