|
|
លោក Mauricio Pochettino អ្នកចាត់ការរបស់ក្លឹបអ្នកមាន Paris-Saint Germain អាចត្រូវបានបញ្ឈប់ពីការងារ នៅអំឡុងខែមីនាខាងមុខ ។ទោះបីជា PSG កំពុងឈរនៅលើកំពូលតារាង Ligue 1 ជាមួយនឹងគម្លាត ១១ ពិន្ទុពីក្រុមលេខ ២ ក៏ដោយ ប៉ុន្តែពួកគេត្រូវបានធ្លាក់ចេញពីពាន French Cup ក្រោមថ្វីជើងរបស់ក្រុម Nice ដោយបាល់ប៉េណាល់ទី ។
វាសនារបស់លោក Pochettino អាស្រ័យលើថា តើគាត់អាចដឹកនាំ PSG ទៅកាន់ជុំបន្ទាប់នៃក្របខ័ណ្ឌ Champions League ពេលប៉ះជាមួយក្លឹបសេ្តចស Real Madrid នៅថ្ងៃ ១៥ ខែកុម្ភៈ ជើងទី ១ និងថ្ងៃទី ៩ ខែមីនា ជើងទី២ ៕
ប្រភព : BBC Sport
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...