|
|
ប្រសិនណាជាបរាជ័យការចរចាយក Paris Saint-Germain ចេញពីក្លឹបបារាំង Kylian Mbappe នោះក្លឹបអធិរាជសReal Madrid នឹងរិះរកអ្នកថ្មី និងបង្វែរទៅដាក់គោលដៅមួយទៀតគឺ Jamal Musiala, ដែលជាមិត្តជិតស្និទ្ធរបស់ Jude Bellingham កំពុងតែបម្រើអាជីពនៅក្លឹប Bayern Munich ជំនួសវិញ។
ជាការពិតស្ថានភាពចុងក្រោយ ទាំងខាង Paris Saint-Germainទាំងខាង Real Madrid ហាក់មិនបង្ហាញភ្លើងខៀវ អំពីតម្រុយល្អទាល់តែសោះ ពាក់ព័ន្ធអនាគតចាកចេញរបស់កីឡាករ France។ ចុងក្រោយបើ Kylian Mbappe នៅបន្តជ្រើសយកផ្លូវរួមរស់នៅក្លឹបការពារជើងឯក Ligue 1 នោះស្តេចសក៏មិនស្ទាក់ស្ទើរដកចិត្តចេញពីគេដែរ។
ជាការពិតសម្រាប់ bayern បន្ទាប់មាន Harry Kane ក្លឹបរាងដកពេលវេលាច្រើនពី Jamal Musiala ដែលចន្លោះនេះហើយ ធ្វើឲ្យក្លឹបដឹកនាំដោយប្រធានលោក Florentino Perez ជឿជាក់លើយុវជនសញ្ជាតិអង់គ្លេស ហើយជឿជាក់ទុកចិត្តគេនឹងអាចសហការគ្នាបានយ៉ាងល្អ ជាមួយដៃគូកាន់ឆ្នាំ Jude Bellingham ក្នុងទឹកដី Bernabeu។
រំឭកថា យុវជនដែលមានអាយុ ២០ ឆ្នាំ អាចលេងប្រយុទ្ធកណ្តាលក៏បាន ស្លាបក៏ទៅរួច រដូវកាលនេះ ឈរជើង ១៤ ប្រកួត រកបាន ៤ គ្រាប់និង Assist ៣ លើក។ ទន្ទឹមសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៦ ម្ល៉េះគេអាចមានតម្លៃ ១១០ លានអឺរ៉ូ លើទីផ្សារដោះដូរខាងមុខ៕
នាំមកជូនដោយ៖ #AA2888 #SUN2888 #APPLE65
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3NJjt7G
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888one
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...