|
|
លោក Ralf Rangnick អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានបង្ហើបប្រាប់ថាឱកាសនៃការឡើងទៅកាន់ Top4 មានកាន់តែតិច ។ លោក Rangnick បាននិយាយថា ៖ "ពិបាកណាស់។ ឲ្យតែយេីងលេងមិនឈ្នះការប្រកួតរបស់យើង វារៀងភ្លាវតិចហើយ ដែលយើងសង្ឃឹមចង់បានលទ្ធផលល្អពីក្រុមដ៏ទៃនោះ"។
គួរបញ្ជាក់ថាមូលហេតុដែលនាំអោយអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះ លើកឡើងដូចនេះគឺដោយសារតែប៉ុន្មានប្រកួតចុងក្រោយរបស់ Manutd មិនទាន់ទទួលបានលទ្ធផលល្អទាល់តែសោះ ជាពិសេសទើបតែចាញ់ Everton កាលពីម្សិលមិញផងដែរ ។ ស្របពេលដែលការប្រកួតក្របខ័ណ្ឌ Premier League នៅសល់មិនដល់១០ប្រកួតផង ៕
ប្រភព ៖ BBC Sport
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...