|
|
ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba និយាយនៅក្នុងឯកសារជីវប្រវត្តិក្នុងអាជីពជាកីឡាកររបស់គេថា Manchester United និងស្តាយក្រោយដែលមិនផ្ដល់កុងត្រាថ្មីឲ្យគេ។
Pogba បន្ថែមទៀតថា ៖" រាល់គំនិតការគិតរបស់ខ្ញុំគឺចង់បង្ហាញឲ្យ Man Utd ស្តាយក្រោយដែលមិនផ្ដល់កុងត្រាថ្មីឲ្យខ្ញុំ ហើយខ្ញុំក៏ចង់បង្ហាញទៅក្លឹបដទៃទៀតឲ្យដឹងដែរថា Man Utd បង្កើតកំហុសមួយគឺមិនផ្ដល់កុងត្រាថ្មីឲ្យខ្ញុំ "។ គួរបញ្ជាក់ថា Pogba នឹងចាកចេញពី Man Utd ជា Free Agent នៅពេលចប់កុងត្រានៅ Man Utd ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយក្លឹបដែលគេនឹងទៅបន្ទាប់គឺ Juventus ៕
ប្រភព ៖ Sky Sport
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...