|
|
ខ្សែបម្រើ Nemanja Matic របស់ក្លឹបបិសាចក្រហម Manchester United នឹងផ្លាស់ទៅកាន់ក្លឹប Roma សម្រាប់រដូវកាលឆ្នាំ២០២២/២៣ ខាងមុខ។
គួរបញ្ជាក់ថា Matic និង Roma គឺបានព្រមព្រៀងគ្នារួចរាល់ហើយនឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ ដោយភាគីទាំងពីរនឹងចុះកុងត្រារយៈពេល ១ឆ្នាំ ជាមួយនិងលក្ខខណ្ឌបន្តកុងត្រា១ឆ្នាំបន្ថែមទៀត។គួរអោយដឹងផងដែរថា Matic ជាកីឡាកររបស់ Manchester United អស់រយៈពេល ៥ឆ្នាំ ដោយចូលរួមប្រកួតឲ្យក្លឹបនេះសរុប ១៨៩ប្រកួត និងស៊ុតចូល ០៤គ្រាប់៕
ប្រភព៖ Fabrizio Romano
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...