|
|
កាលពីដើមសប្តាហ៍នេះ Trent Alexander-Arnold បានអះអាងថាពានរង្វាន់របស់គាត់គឺមានអត្ថន័យច្រើនជាងពានរបស់ក្រុម Man City ។
នៅពេលសួរអំពីមតិទាំងនេះ Erling Haaland បានឆ្លៀតឱកាសមួយដើម្បីឌឺដងត្រឡប់ទៅវិញ។
គាត់បានប្រាប់ Sky Sports ថា ប្រសិនបើគាត់ចង់និយាយចឹងនោះពិតជាមិនអីទេ ។
ខ្ញុំចង់ប្រាប់គាត់ថាខ្ញុំបានមកទីនេះមួយឆ្នាំហើយ ខ្ញុំបានឈ្នះពានបី ហើយវាជាអារម្មណ៍ល្អណាស់ ខ្ញុំគិតថាគាត់មិនដឹងច្បាស់ពីអារម្មណ៍មួយនេះទេ។
ប៉ុន្មានថ្ងៃទៀត Liverpool និង Man City និងត្រូវប៉ះគ្នានៅ Anfield នៅថ្ងៃអាទិត្យនេះ។
Liverpool នៅលើមួយពិន្ទុពីលើក្រុម Man City ក្នុងតារាង Premier League ហើយអាចបើកគម្លាតប្រសិនបើពួកគេឈ្នះនៅថ្ងៃទី 10 ខែមីនា។
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...