|
|
អ្នកចាត់ការ Xavi Hernandez អ្នកចាត់ការក្រុម FC Barcelona បានចាត់ទុកខ្សែប្រយុទ្ធ Marcus Rashford ថាជាខ្សែប្រយុទ្ធកំពូលម្នាក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកមានបុណ្យ Barcelona នឹងត្រូវបើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅរាត្រីនេះសម្រាប់ជើងទី១នៃពានរង្វាន់ UEFA Europa League ។ នេះជាការប៉ះគ្នាជាថ្មីសម្រាប់ក្រុមទាំងពីរ ក្រោយពីពួកគេខកខានប៉ះគ្នាជាច្រើនឆ្នាំមកហើយ។ Barcelona ក្រោមការដឹកនាំរបស់លោក Xavi ឃើញថាកំពុងឡើងជើងល្អ ឈរកំពូលតារាង La Liga ។ ខណៈដែល Man Utd ក្រោមការដឹកនាំរបស់លោក Erik ten Hag វិញក៏មានការកែប្រែល្អប្រសើរច្រើនជាងពីមុនផងដែរ។
មុនការប្រកួតមកដល់លោក Xavi បាននិយាយថា៖ “Ten Hag ជាគ្រូអស្ចារ្យម្នាក់។ ក្នុងគំនិតខ្ញុំ ខ្ញុំជឿជាក់ថាគាត់បានកែប្រែស្ថានភាពនៅ United បានច្រើនក្នុងរដូវកាលដំបូងនេះ។ កីឡាករក្នុងក្រុមចាប់ផ្ដើមសប្បាយចិត្តក្នុងការលេងបាល់វិញ ពួកគេចាប់ផ្ដើមត្រលប់មកលេងនៅចំណុចកំពូលវិញហើយ។ សម្រាប់ Rashford វិញ គាត់ជាកីឡាករគ្រោះថ្នាក់ម្នាក់ដែលយើងត្រូវប្រុងប្រយ័ត្ន។ គាត់ជាខ្សែប្រយុទ្ធកំពូលម្នាក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ន”៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...