|
|
ក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍ចុះកុងត្រានាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala របស់ក្លឹបសេះបង្កង់ Juventus នារដូវក្តៅខាងមុខដោយគ្មានតម្លៃខ្លួន ។ តាមប្រភពជាច្រើនបានបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមានភាគរយច្រើនណាស់ដែលនិងចាកចេញពី Juventus នារដូវក្តៅខាងមុខ បន្ទាប់ពីគេបានបដិសេធសំណើរកុងត្រាថ្មីជាច្រើនលើកច្រើនសារ ។
ស្របពេលដែល Chelsea កំពុងសម្លឹងមើលខ្សែប្រយុទ្ធថ្មីដើម្បើមកពង្រឹងតំបន់ប្រយុទ្ធអោយកាន់តែមុតស្រួចបន្ថែមទៀត ។ ពេលនេះតោខៀវបានធ្វើការចចារជាមួយភ្នាក់ងារ Dybala ជាជំហានដំបូងដើម្បីពិភាក្សាលក្ខខណ្ឌខ្លះៗ មុននិងឈានដល់ការចុះកិច្ចកុងត្រា ៕
ប្រភព ៖ 90min
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...