|
|
បិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោមថ្វីជើង Middlesbrough ដោយបាល់ប៉េណាល់ទី ។ គួរបញ្ជាក់ថានៅតង់ទី១ Manutd ហាក់មានឱកាសច្រើនក្នុងការរកគ្រាប់បាល់ ជាក់ស្តែងនៅពេលដែលខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo ស៊ុតបាល់ប៉េណាល់ទី តែជាអកុសលគាត់ធ្វើមិនបានសម្រេច ចុងក្រោយខ្សែប្រយុទ្ធ Jadon Sanchoស៊ុតបញ្ចូលទី នៅនាទី ២៥ ។
ចប់តង់ទី១ បញ្ចប់ដោយលទ្ធផល ១-០ តែនៅនាទី ៦៤ Middlesbrough ធ្វើការវាយបកតាមស្មើរ ហើយរក្សារលទ្ធផលរហូតដល់ចប់ម៉ោងបន្ថែម ១២០នាទី ។ ជាចុងក្រោយនៅវគ្គប៉េណាល់ទី Manutd បានចាញ់ Middlesbrough ដោយលទ្ធផល ៧-៨ ៕
ប្រភព : Sky Sports
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...