|
|
គ្រូបង្វឹក Preah Khan Reach Svay Rieng Football Club បើទោះជាលទ្ធផលឈ្នះលើក្រុម Tiffy Army 7-0 យ៉ាងណាក្ដី ប៉ុន្តែក្រោយបញ្ចប់ការប្រកួតបង្ហាញការខកចិត្តតិចតួចដែរពិសេសនៅវគ្គទី1 មើលឃើញក្រុមមានឱកាសរកគ្រាប់បាល់បានច្រើនតែធ្វើមិនបាន។
លោក Pep Munoz គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះថា នេះជាការប្រកួតល្អមួយពិសេសនៅរយៈពេល ៣០នាទីដំបូងនៃវគ្គទី1 ពោលឱកាសក្នុងការស៊ុតបញ្ចូលសំណាញ់ទីរបស់ដៃគូបានច្រើនគ្រាប់។ យ៉ាងណាលោកមានការខកចិត្តតិចតួចដែរ ដោយសារកូនក្រុមរបស់លោកបែរជាស៊ុតបញ្ចូលបានត្រឹម២គ្រាប់ទៅវិញ ខណៈតាមអ្វីដែលគិតគឺអាចរកគ្រាប់បាល់បានច្រើនជាងនេះ។
គ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា កីឡាបាល់ទាត់ការស៊ុតរកគ្រាប់បាល់បានច្រើនគឺជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានចិត្តសប្បាយរីករាយ។ ចំណែកកីឡាករឆ្នើម ញាន សុសីដាន បានលើកឡើងដែរថា ប្រកួតបើកឆាកដំបូងក្នុងទឹកដីរបស់ខ្លួននេះគឺល្អ បើថ្វីត្បិតនៅវគ្គទី1 ឱកាសមានច្រើនតែរកបានត្រឹម 2គ្រាប់មែន ប៉ុន្តែនៅវគ្គទី2 ក្រុមលេងបានល្អរហូតស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់វិញ។
បញ្ជាក់ដែរការប្រកួត Cambodian Premier League CPL រដូវកាលថ្មី ឆ្នាំ2024-2025 បានចាប់ផ្ដើមសប្ដាហ៍ទី1 ហើយកាលពីថ្ងៃទី 10-11 ខែសីហា ឆ្នាំ2024។ ដោយឡែកចំពោះក្លឹបបាល់ទាត់ព្រះខ័រាជ្យស្វាយរៀង យកឈ្នះក្លឹបបាល់ទាត់ Tiffy Army FC ដោយលទ្ធផល 7-0 កាលពីថ្ងៃអាទិត្យ ទី11 ខែសីហា ឆ្នាំ2024 ម្សិលមិញលើទឹកដីកីឡដ្ឋានស្វាយរៀង។
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...