|
|
FIFA World Cup ឆ្នាំ ១៩៥០ គឺជាការប្រកួតលើកទី៤ នៃពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកបុរស ដោយបានប្រារព្ធឡើងនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ២៤ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៥០ ។ កម្មវិធីនេះក៏ជាការចាប់ផ្ដើមឡើងវិញដែលសម្រាប់ World Cup ក្រោយផ្អាកមួយរយៈធំ នៅឆ្នាំ១៩៤២ និង១៩៤៦ ដោយសារការផ្ទុះសង្គ្រាមលោក លើកទីពីរ។
World Cup ឆ្នាំ ១៩៥០ នេះជាការប្រកួតតែមួយគត់ដែលមិនបានសម្រេចដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រតែមួយប្រកួត ដោយក្រុមលេខ១ បួនក្រុមមកពីតាមពូលនីមួយៗ ត្រូវរើសទៅលេងសន្សំពិន្ទុលើកពាននៅជុំផ្ដាច់ព្រ័ត្រ។ វាក៏ជាការប្រកួតកម្មវិធី World Cup ដំបូងដែលត្រូវបានគេហៅថា Jules Rimet Cup ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការកាន់តំណែងជាប្រធាន FIFA របស់លោក Jules Rimet។
កីឡដ្ឋាន និងទីក្រុងដែលរៀបចំ
កីឡដ្ឋានចំនួន ៦ ក្នុងទីក្រុងចំនួន ៦ ជុំវិញប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ២២ ដែលបានលេងសម្រាប់ World Cup នេះ។ កីឡដ្ឋាន Maracanã ក្នុងទីក្រុង Rio de Janeiro នាពេលនោះបានរៀបចំការប្រកួតចំនួន ៨។ កីឡដ្ឋាន Pacaembu ក្នុងទីក្រុង Sao Paulo បានរៀបចំការប្រកួតចំនួន ៦។
កីឡដ្ឋាន Estádio Sete de Setembro ក្នុងទីក្រុង Belo Horizonte បានរៀបចំការប្រកួតចំនួន ៣ កីឡដ្ឋាន Durival de Britto ក្នុងទីក្រុង Curitiba និងកីឡដ្ឋាន Eucaliptos ក្នុងទីក្រុង Porto Alegre នីមួយៗបានរៀបចំការប្រកួតចំនួន ២ ហើយកីឡដ្ឋាន Ilha do Retiro ធ្វើជាម្ចាស់ផ្ទះតែមួយប្រកួតប៉ុណ្ណោះ។
ប្រទេសដែលចូលរួម
ប្រទេសចំនួន ១៦ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត ប៉ុន្តែបន្ទាប់ពីការដកខ្លួនចេញ ចំនួន៣ ចុងក្រោយ មានតែ១៣ក្រុមប៉ុណ្ណោះបានចូលរួមក្នុងការប្រកួត World Cup ឆ្នាំ១៩៥០ នៅប្រេស៊ីល។ ប្រទេសទាំងនោះរួមមាន៖
បូលីវី, ប្រេស៊ីល (ម្ចាស់ផ្ទះ), ឈីលី, អង់គ្លេស, ឥណ្ឌា (ដកខ្លួនចេញ), អ៊ីតាលី (ជើងឯកឆ្នាំ 1938), ម៉ិកស៊ិក, ប៉ារ៉ាហ្គាយ, អេស្ប៉ាញ, ស្កុតឡេន (ដកខ្លួនចេញ), ស៊ុយអែត, ស្វីស, តួកគី (ដកខ្លួនចេញ), សហរដ្ឋអាមេរិក, អ៊ុយរូហ្គាយ (ជើងឯកឆ្នាំ ១៩៣០) និងយូហ្គោស្លាវី។
វគ្គផ្ដាច់ព្រ័ត្រ
World Cup ១៩៥០ គឺជា World Cup តែមួយគត់ដែលគ្មានវគ្គផ្ដាច់ព្រ័ត្រដែលលេងតែ ១ប្រកួតចប់។ ដើម្បីស្វែងរកក្រុមជើងឯក គេបានបែកចែកប្រទេសទាំង ១៣ ជា ៤ពូលហើយប្រកួតរើសយក ១ក្រុមតាមពូលនីមួយៗទៅលេងសន្សំពិន្ទុលើកពាន។
ប្រទេសប្រេស៊ីល, អេស្ប៉ាញ, ស៊ុយអែត និងអ៊ុយរ៉ាហ្គាយសុទ្ធតែឈរលេខ១ តាមពូលដូច្នេះមានសិទ្ធទៅប្រកួតសន្សំពិន្ទុលើកពាន។ ក្រោយលេងប៉ះគ្នាសរុប ម្នាក់៣ប្រកួតក្រុមដែលក្លាយជាជើងឯកគឺប្រទេសអ៊ុយរ៉ាហ្គាយ ដោយ ៣ប្រកួត ឈ្ន ២ស្មើ ១ ហើយលេខ២ បានទៅប្រេស៊ីល, លេខ៣បានទៅអេស្ប៉ាញ និងលេខ៤ បានទៅស៊ុយអែត។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...