|
|
អ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel ប្រាប់ត្រង់ៗថាក្លឹបរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួត Premier League រដូវកាលថ្មីនេះនៅឡើយទេ ។ លោក Tuchel បាននិយាយថា៖ ប្រកួត Pre Season លើកនេះពិតយូរមែនទែន។ ហត់នឿយ ហើយអស់កម្លាំងខ្លាំងមែនទែនសម្រាប់ទៅអាមេរិកលើកនេះ ឥឡូវនេះយើងត្រូវធ្វើដំណើរត្រលប់ទៅវិញទៀតអញ្ចឹងវាកាន់តែមិនស្រួលទៀតហើយ។
គួរបញ្ជាក់ថា Chelsea នឹងចាប់ផ្ដើមរដូវកាល Premier League ថ្មីដោយប្រកួតនឹង Tottenham Hotspur នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ខាងមុខ។ មកទល់នឹងពេលនេះក្លឹបនេះយកបាន Raheem Sterling, Kalidou Koulibaly, Omari Hutchinson និង Eddie Beach៕
ប្រភព៖ BBC Sport
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...