|
|
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur មានគម្រោងនាំយកខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ សញ្ជាតិនីហ្សេរីយ៉ា Victor Osimhen ពីក្លឹប Napoli នាទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ។
Tottenham ហាក់ដូចជាមិនសូវកាក់កបក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ។ ដូច្នេះបានជាក្លឹបព្យាយាមនាំយកកីឡាករថ្មី ដើម្បីមកពង្រឹងសមត្ថភាពក្រុមក្នុងការប្រជែងតំណែង Top 4 ក្នុងក្របខ័ណ្ឌ Premier League ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បង្ហាញខ្លួនបាន ១៨ប្រកួត ស៊ុតបញ្ចូលទី ៩គ្រាប់ ក្នុងរដូវកាលនេះ បន្ទាប់ពីគេបានអវត្តមានរយះពេលជាង ២ខែដោយសាររបួស ៕
ប្រភព : Football Insider
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...