|
|
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៏ក្នុងការនាំយកខ្សែបម្រើសញ្ជាតិម៉ារ៉ុក Sofyan Amrabat ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលអ៊ីតាលី Serie A អោយក្លឹប Fiorentina ។ Tottenham ចង់នាំយករូបគេក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនិងតម្លៃផ្តាច់កុងត្រា១៦លានអឺរ៉ូ ។
Conte អ្នកចាត់ការទូទៅរបស់ Tottenham ចាប់អារម្មណ៏និងទម្រង់លេងរបស់គេ គាត់ជឿថាគេអាចនិងជួយអោយទម្រង់ក្លឹបកាន់តែ
មានភាពល្អប្រសើរ ។ ទោះបីជាយ៉ាងណា Tottenham ត្រូវតែសម្រេចចិត្តលក់ Ndombele ឫ Dele Alli មុននឹងនាំយកកីឡាករថ្មីមក ៕
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...