|
|
Supercomputer បានធ្វើការទស្សន៍ទាយក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន Premier League រដូវកាលថ្មី ខណៈឯក្រុមបិសាចក្រហម Manchester United មានត្រឹមតែ ១% ប៉ុណ្ណោះ ។
គួរបញ្ជាក់ថារដូវកាលនេះ Manutd បានធើ្វការវិនិយោគគួរសម និងវាយចេញកីឡាករមួយចំនួនផងដែរនៅក្នុងក្លឹប ដោយអ្នកគាំទ្ររបស់ពួកគេរំពឹងថា ក្រោមការដឹកនាំរបស់លោក Erik ten Hag ក្លឹបនឹងអាចគ្រងជើងឯកលីគ ដែលខកខានជិត១០ឆ្នាំមកហើយនោះ។ យ៉ាងណាក្ដី បើយោងតាមសារព័ត៌មាន The Sun តាមរយៈ supercomputer បានទស្សទាយថា Manchester City នឹងនៅតែបន្ដគ្រោងជាជើងឯក ខណៈគូប្រជែងដ៏ធំរបស់ពួកគេគឺ Liverpool បន្ដស្ថិតនៅលេខ២ ស្របពេល United ស្ថិតនៅលេខ៦ ឯណោះ៕
ប្រភព ៖ The Sun
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...