|
|
Dani Alves ខ្សែការពារចាស់វស្សារសញ្ជាតិប្រេស៊ីលរបស់ក្លឹប Barcelona មិនមានឈ្មោះក្នុងបញ្ជីក្រុមដើម្បីត្រៀមប្រកួត ក្នុងក្របខ័ណ្ឌ Europa League នៅពេលដ៏ខ្លីខាងមុខនេះទេ ។
យោងតាមច្បាប់របស់ UEFA អនុញ្ញាតអោយតែកីឡាករថ្មី ៣ នាក់ប៉ុណ្ណោះ ដែលមានសិទ្ធចុះឈ្មោះក្នុងបញ្ជីកីឡាករក្រុមសម្រាប់ការប្រកួត Europa League នៅពាក់កណ្តាលរដូវកាល ។
ស្របពេល Barcelona បានចុះហត្ថលេខារហូតដល់ទៅ ៤ រូប ដែលក្នុងនោះមាន Ferran Torres, Alves , Pierre-Emerick Aubameyang និង Adama Traore កាលពីខែមករាកន្លងទៅ។ Alves បានលើកឡើងថា ៖ “យើងជាកីឡា ដូច្នេះក្លឹបជាអ្នកសម្រេចចិត្ត។ ប្រសិនបើអាចជួយក្លឹប ដោយការចាកចេញពីបញ្ជីឈ្មោះ UEL នោះខ្ញុំនឹងធ្វើវា ៕
ប្រភព : Marca
Inter Milan គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារកណ្តាល Giovanni Leoni របស់ Parma នេះបើយោងតាមរបាយការណ៍របស់ Il Corriere dello Sport ។...
Fiorentina បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Luca Lezzerini ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 និងជម្រើសបន្តរហូតដល់ឆ្នាំ 2028 ។...
ពាក្យចចាមអារ៉ាមអំពី Harry Kane ត្រលប់មក Premier League ប៉ុន្តែនៅទីក្រុង Munich អ្វីៗនៅតែស្ងប់ស្ងាត់។ យោងតាមអ្នកយកព័ត៌មាន BILD Christian Falk និង Heiko Niedderer នៅក្នុងផតឃែស្ថ Bayern Insider មានការពិតតិចតួចចំពោះពាក្យចចាមអារ៉ាមទាំងនេះ។...
ក្លឹប Manchester City បានសម្រេចចិត្តរក្សាខ្សែការពារជនជាតិ Uzbek វ័យ 21 ឆ្នាំ Abdukodir Khusanov សម្រាប់រដូវកាល 2025-26 ដោយច្រានចោលការលក់ ឬខ្ចីជើងដែលអាចមានសក្តានុពល នេះបើយោងតាម MEN ។...
យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Hamad Al-Suwailhi កីឡាករ Al Hilal បានដាក់សំណើរសម្រាប់ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez ។...